ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ម្ចាស់/នាយកកាស៊ីណូ និងសណ្ឋាគារក្នុងភូមិសាស្ត្រខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, October 24, 2025

ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ម្ចាស់/នាយកកាស៊ីណូ និងសណ្ឋាគារក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ម្ចាស់/នាយកកាស៊ីណូ និងសណ្ឋាគារក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ គឺការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនម្ចាស់ ឬនាយកកាស៊ីណូ និងសណ្ឋាគារ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។


ពិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីលោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក-លោកស្រីមន្ត្រីជំនាញនៃមន្ទីរការងារ ព្រមទាំងម្ចាស់ ឬនាយកកាស៊ីណូ និងសណ្ឋាគារជាច្រើននាក់ទៀត ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ការងារឱ្យបានពេញលេញ។


ក្នុងឱកាសនោះ លោក ម៉ែន អេង បានសង្កត់ធ្ងន់ថា ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវលក្ខខណ្ឌការងារសមរម្យ ការលើកកម្ពស់សុខុមាលភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិតទាំងអស់ ដែលកំពុងបម្រើការងារក្នុងគ្រឹះស្ថានធុរកិច្ចនានា។


លោកក៏បានណែនាំដល់ម្ចាស់ និងនាយកគ្រឹះស្ថានទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបុគ្គលិក ការចុះបញ្ជីការងារ ការធានាសុខភាព និងសុវត្ថិភាពការងារ ព្រមទាំងចូលរួមសហការយ៉ាងសកម្មជាមួយមន្ទីរជំនាញ ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកកសាងបរិយាកាសការងារដែលមានផលិតភាព និងចីរភាព៕

ដោយ:ភក្ដី













No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages